- ចង់ចាប់ផ្តើមនិងពង្រីកអាជីវកម្មតែខ្វះលុយ?
- មានបញ្ហាអាជីវកម្មតែខ្វះដំណោះស្រាយ?
- ជំពាក់លុយគេច្រើនតែមិនដឹងធ្វើដូចម្តេច?
- ចង់រកដៃគូរចូលហ៊ុនឬដាក់ទុនតែមិនដឹងទៅរកឯណា?
- ពីមុនលក់ដាច់តែឥឡូវលក់មិនសូវដាច់?
- លក់ដាច់ដែរតែមិនសូវសល់លុយ?
សូមស្តាប់ទស្សនៈយល់ឃើញចំពោះបញ្ហាប្រឈមខាងលើ
សូមអានបទពិសោធន៍ចាប់ផ្តើមអាជីវកម្មពីបាតដៃទទេទៅអាជីវកម្មរាប់លានដុល្លាររបស់លោកគ្រូ ឃីម សុខហេង
កាលពីជាង18ឆ្នាំមុន កំឡុងឆ្នាំ2005 លោកគ្រូនិងគ្រួសារបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម ទាំងខ្លួនឯងមិនមានលុយ។
ប្រហែលជាបងប្អូន អាចនឹងមិនជឿថា បើអត់មានលុយផង ធ្វើម៉េចនឹងអាចចាប់ផ្តើមអាជីវកម្មកើត? មុននឹងបកស្រាយខ្ញុំចង់ដឹងថា មានបងប្អូនប៉ុន្មាននាក់ដែលចង់រកស៊ី តែអត់លុយដូចលោកគ្រូ? ឬ ចាប់ផ្តើមអាជីវកម្មហើយ ចង់ឱ្យអាជីវកម្មរបស់ខ្លួនអាចឈានទៅមុខរាប់លានដុល្លារបាន?
តើការចាប់ផ្តើម ឬ ពង្រីកអាជីវកម្មទៅរាប់លានដុល្លារបាន ត្រូវការលុយតែម៉្យាងមែនទេ?
សម្រាប់លោកគ្រូ! 18ឆ្នាំមុនពេលគ្មានលុយវាមិនមែនជាបញ្ហាទេសម្រាប់ការចាប់ផ្តើមអាជីវកម្ម ព្រោះក្នុងចិត្តលោកគ្រូ លុយគ្រាន់តែជាធនធានមួយក្នុងចំណោមធនធានដទៃទៀតប៉ុណ្ណោះក្នុងការចាប់ផ្តើមអាជីវកម្ម។ ចំណេះដឹង ចរិតល្អផ្ទាល់ខ្លួន ចំណងទាក់ទងល្អ ការគិតជាយុទ្ធសាស្ត្រ ភាពក្លាហាន ការគាំទ្រ ការតស៊ូ អត់ធ្មត់ ... សុទ្ធតែជាធនធានអាទិភាពដែលមិនអាចខ្វះបាននៅពេលចាប់ផ្តើមអាជីវកម្ម។
ត្រង់នេះបងប្អូនអាចសួរទៀតថា បើមានធនធានទាំងអស់ខាងលើនេះហើយ តែបើអត់លុយ តើពិតជាអាចចាប់ផ្តើមអាជីវកម្ម ឬ ពង្រីកអាជីវកម្មឱ្យទៅរាប់លានដុល្លារបានឬទេ? បើបានតើត្រូវធ្វើដោយរបៀបណា?
មុនឆ្លើយសំណួរដ៏សំខាន់មួយនេះ ខ្ញុំចង់សួរបងប្អូនសិនថា ក្នុងចំណោមធនធានអាទិភាពខាងលើដែលខ្ញុំបានរៀបរាប់ តើបងប្អូនមានធនធានណាខ្លះហើយ? បើមានតើមានកម្រិតណា? ហើយវ៉ាស់វែងដូចម្តេច?
ខ្ញុំគិតថាប្រហែលបងប្អូនអាចស្វែងរកចម្លើយបានខ្លះៗតាមរយៈសំណួររបស់ខ្ញុំខាងលើ ទាំងនេះគ្រាន់តែជាជ្រុងមួយនៃអ្វីដែលខ្ញុំចង់ឱ្យបងប្អូនស្វែងយល់ប៉ុណ្ណោះ!
ខ្ញុំនឹងនាំយកបទពិសោធន៍ចាប់ផ្តើមអាជីវកម្មពីបាតដៃទទេរ និងពង្រីកទៅជាអាជីវកម្មរាប់លានដុល្លាររបស់លោកគ្រូមកចែករំលែកជូនបងប្អូន។
ឥឡូវដំបូង បងប្អូនសាកស្រម៉ៃមើលថា ប្រសិនបើលោកគ្រូអត់លុយហើយខ្វះចំណងទាក់ទង ខ្វះចំណេះដឹង ហើយចរិតមិនសូវល្អទៀត តើលោកគ្រូអាចទៅរកខ្ចីលុយគេ ឬ បបួលគេឱ្យរកស៊ីជាមួយលោកគ្រូបានដែរឬទេ? ប្រសិនបើបងប្អូនមានលុយ តើបងប្អូនហ៊ានដាក់លុយរកស៊ីជាមួយលោកគ្រូទេ? ចម្លើយប្រាកដជាអត់ហើយ ត្រូវទេ?
សម្រាប់លោកគ្រូ ធនធានដែលលោកគ្រូយកមកប្រើជំនួសលុយនៅពេលនោះគឺ
ចំណេះដឹង៖ ថ្វីបើលោកគ្រូគ្មានលុយ តែលោកគ្រូមានចំណេះដឹងពីរបៀបរកលុយ ។ ស្តាប់ទៅហាក់បីដូចជាកំប្លែងបន្តិច តែនេះគឺជាចំណុចដែលលោកគ្រូអាចចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់លោកគ្រូ ។ លោកគ្រូបានចំណាយពេល ចំណាយលុយ ចំណាយកំលាំងជាច្រើន ដើម្បីទៅប្រមូលយកបទពិសោធន៍ទាំងនេះពី ថ្នាក់រៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការជួបជុំផ្សេងៗ ជាពិសេសការចែករំលែកតាមប្រព័ន្ធអនឡាញ ជាលទ្ធផលចំណេះដែលលោកគ្រូបានសន្សំនេះពិតជាអាចបំលែងទៅជាលុយក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់គាត់បានពិតមែន ។
ចំណងទាក់ទង និងចរិតល្អ៖ បើលោកគ្រូមានតែចំណេះដឹងតែម៉្យាងហើយខ្វះការសេពគប់ត្រូវ ក៏ប្រហែលជាពិបាកដែរនៅពេលនោះ ព្រោះពេលមានចំណងទាក់ទងល្អ យើងអាចប្រើវាជំនួសលុយបាន ហើយការមានចំណងទាក់ទងល្អនេះ វាទាមទារឱ្យយើងខ្លួនឯងមានចរិតល្អដែរ ជាមនុស្សស្មោះត្រង់ អាចពឹងពាក់គ្នាបានទៅវិញទៅមក មានគុណធម៌ ... ។
អ្វីដែលបានចែករំលែកខាងលើនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យលោកគ្រូអាចចាប់ផ្តើមអាជីវកម្មរបស់គាត់កាលពីឆ្នាំ2005បាននោះទេ ថែមទាំងជួយឱ្យលោកគ្រូអាចពង្រីកអាជីវកម្មជាច្រើនរបស់គាត់រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយមិនមែនអាជីវកម្ម ពាន់ដុល្លារ ឬ ម៉ឺនដុល្លារនោះទេ គឺអាជីវកម្មរាប់លានដុល្លារ ។ នេះជាបទពិសោធន៍ដែលលោកគ្រូបានឆ្លងកាត់ជាក់ស្តែងហើយទទួលបានផលគួរឱ្យស្ងោចសរសើរដូចសព្វថ្ងៃ ។
សមិទ្ធផលដែលលោកគ្រូទទួលបានទាំងអស់នេះ វាមិនមែនជារឿងចៃដន្យទេ ហើយក៏មិនមែនជារឿងងាយស្រួលនោះដែរ លោកគ្រូបានឆ្លងកាត់រួចហើយ គាត់អាចធ្វើបាន ព្រោះគាត់មានគ្រូល្អជួយបង្ហាញផ្លូវ ខ្ញុំជឿថាបងប្អូនក៏អាចធ្វើបានដែរ បើបងប្អូនមានគាត់ជាគ្រូជួយបង្ហាញបទពិសោធន៍ល្អៗដែលធ្វើបានផលជូនបងប្អូន ទោះបីអាជីវកម្មបងប្អូនស្ថិតនៅកម្រិតណាក៏ដោយ។
បច្ចុប្បន្ននេះមានបងប្អូនជាច្រើនដែលមានបញ្ហាអាជីវកម្មបានចូលទៅយកដំណោះស្រាយដ៏សំបូរបែប ដើម្បីចាប់ផ្តើម និងពង្រឹងអាជីវកម្ម ជាពិសេសការដោះស្រាយវិប្បត្តិអាជីវកម្មធ្ងន់ធ្ងរ និងទទួលបានផ្លែផ្កាជាហូរហែរ ។
តើបងប្អូនធ្លាប់គិតរឿងចាប់ផ្តើមនិងពង្រីកអាជីវកម្ម ឬ ចង់ដោះស្រាយវិប្បត្តិអាជីវកម្មនឹងយូរប៉ុណ្ណាហើយ? ប៉ុន្មានដងហើយ? ហេតុអ្វីបានជាបងប្អូនមិនបានចាប់ផ្តើម? តើបងប្អូនរងចាំដល់ពេលណា?
ចំណេះដឹង ការគិតជាយុទ្ធសាស្ត្រ បទពិសោធន៍ និងដំណោះស្រាយធ្វើកើតហើយបានផលជាច្រើន លោកគ្រូបានចងក្រដាក់ក្នុងវគ្គអាជីវកម្មរួចជាស្រេច មានក្នុង KHiM Sokheng Mobile App បងប្អូនចង់រៀន សូមបំពេញលេខទូរសព្ទក្នុងប្រអប់ខាងក្រោម ។
សូមទស្សនា “ភាពរីកចម្រើនរបស់អ្នកបានចុះឈ្មោះសិក្សាកន្លងមក”
ការដោះស្រាយបញ្ហាជាក់ស្តែងក្នុងវគ្គអាជីវកម្ម
គ្មានម្ចាស់អាជីវកម្មណាម្នាក់ចង់បិតទ្វារអាជីវកម្មរបស់ខ្លួននោះទេ គ្រាន់តែគាត់មិនដឹងពីរបៀបបង្កើត និងពង្រីកអាជីវកម្មរបស់គាត់ឱ្យធំដោយរបៀបណា សូមស្តាប់បញ្ហាប្រឈមខ្លះៗដែលសមាជិកក្នុងវគ្គអាជីវកម្មបានលើកឡើង
អ្វីដែលបងប្អូននឹងទទួលបានពេលចូលរៀនក្នុងវគ្គអាជីវកម្ម៖
- គន្លឹះប្រើ ចំណេះ ជំនាញ ដើម្បីបង្កើតលុយ
- គន្លឹះនៃការដោះស្រាយ និងទប់ស្កាត់បញ្ហាអាជីវកម្មដ៏សំបូរបែប
- យុទ្ធសាស្ត្រគ្រប់គ្រង និងដោះស្រាយបំណុលដ៏សំបូរបែប
- គន្លឹះបង្កើតនិងបង្កើនចំណងទាក់ទងល្អ ដើម្បីចាប់ផ្តើមនិងពង្រីកអាជីវកម្ម
- របៀបរៀបចំឥរិយាបទផ្ទាល់ខ្លួន ដើម្បីទាញយកការគាំទ្រពីដៃគូវិនិយោគ និងអតិថិជន
- យុទ្ធសាស្ត្រគ្រប់គ្រងចរន្តសាច់ប្រាក់ក្រុមហ៊ុននិងផ្ទាល់ខ្លួនដ៏មានប្រសិទ្ធភាព
- ភាពឆ្លាតវៃនៃការជ្រើសរើសនិងអនុវត្តយុទ្ធសាស្ត្រនៃការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម
- គន្លឹះច្នៃធនធានមានស្រាប់របស់ក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពខ្ពស់
- គន្លឹះនៃការជ្រើសរើសនិងបណ្តុះបណ្តាលធនធានមនុស្សបន្តវេន
- គន្លឹះដឹកនាំគ្រួសារដើម្បីទៅសម្រេចគោលដៅអាជីវកម្ម
គុណតម្លៃបន្ថែម
ជាទឹកចិត្ត និងក្តីស្រឡាញ់ ពេលបងប្អូនចុះឈ្មោះរៀនវគ្គអាជីវកម្ម បងប្អូនក៏នឹងទទួលបានបន្ថែមនូវវីដេអូមេរៀនសំខាន់ៗប្រមាណជាង 600វីដេអូផ្សេងទៀត ដោយឥតគិតថ្លៃ ។
0 Comments:
Post a Comment